បរិបទថ្មីនៃការប្រឹក្សាជីវិត

ការប្រឹក្សាដែលចេញពីការយល់នូវដំណើរជីវិត

ប្រឹក្សាជីវិតដោយប្រើប្រាស់បរមត្ថវិជ្ជា

បរមត្ថវិជ្ជា ជាទស្សនៈវិជ្ជាដែលផ្តោតលើការស្វែងយល់ ដឹង និងស្គាល់អំពីភាពពិត និងដំណើរលំហូរធម្មជាតិលើគ្រប់អង្គធាតុ ពេលវេលា ឋាមពល និងលំហរអាកាស។

ការប្រឹក្សាជីវិត គឺជាការអប់រំ បំភ្លឺ លើកទឺកចិត្តនិងសុខភាពផ្លូវចិត្ត ផ្តល់មតិយោបល់ និងតម្រង់ទិសដល់អតិថិជន ដើម្បីមានគន្លឹះក្នុងជីវិតប្រចាំថ្ងៃ ទាំងលើកិច្ចការការងារកស៊ី ការសិក្សា ការទំនាក់ទំនង ការជ្រើសរើសគូស្រករ.. និងការរៀបចំផែនការជីវិត។ តែការប្រឹក្សាបែបនេះតែមួយមុខ មិនអាចផ្តល់នូវសុក្រិតភាពឬគន្លឹះគ្រប់គ្រាន់ ដើម្បីអោយល្អប្រសើរបានឡើយ ព្រោះមនុស្សម្នាក់ៗមានដំណើរជីវិតខុសៗគ្នា។

ហេតុនេះហើយ បានជាមេត្តាហ្វីនិច្ច ជ្រើសរើសយកបរមត្ថវិជ្ជាមកជាឧបករណ៍ជំនួយក្នុងការប្រឹក្សា ដើម្បីធានាបាននូវភាពប្រាកដប្រជា និងជាគន្លឹះដ៏សំខាន់ក្នុងការស្វែងយល់អំពីទេពកោសល្យពីធម្មជាតិ ឱកាសនិងកត្តាប្រឈមនានាក្នុងដំណើរជីវិតរបស់អតិថិជន និងទាញចេញជាអនុសាសន៍ ដើម្បីជាដំណោះស្រាយដល់អតិថិជន ក៏ដូចជាជួយក្នុងការរៀបចំផែនការជីវិតអោយបានល្អប្រសើរសមស្របនឹងកត្តារាសី។

១៥ឆ្នាំ

មានបទពិសោធន៍១៥ឆ្នាំ លើការប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន ប្រឹក្សាជីវិត និងប្រឹក្សាវិវាទបុគ្គលិកក្នុងស្ថាប័ន។

បរមត្ថវិជ្ជា

ប្រើប្រាស់បរមត្ថវិជ្ជា រយៈពេល៥ឆ្នាំ ក្នុងការសម្រេចកិច្ចការ រៀបផែនការយុទ្ធសាស្ត្រ ប្រឹក្សា និងបង្រៀន ដោយប្រើវិជ្ជា៖ យ៉ាងហុងស៊ុយ យិនហុងស៊ុយ ឈីមិនតុនជែ ប៉ាជឺ រើសវេលា និងវេទ។

បង្រៀនបរមត្ថវិជ្ជា

ផ្តល់ការបណ្តុះបណ្តាលដល់សិស្សខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុកប្រហែលជាង៤០០នាក់។

ផ្តល់សេវា

ផ្តល់សេវាលើ យ៉ាងហុងស៊ុយ យិនហុងស៊ុយ ឈីមិនតុនជែ ប៉ាជឺ រើសវេលា និងវេទ ដល់អតិថិជនទាំងក្នុង និងក្រៅប្រទេសជាង ៣០០០នាក់។

សេវាកម្ម

គុណតម្លៃ គុណភាព និងគុណធម៌

មេត្តាហ្វីនិច្ច ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអតិថិជន និងហ្វេនពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស

បកស្រាយរាសី

ការបកស្រាយរាសី គឺជាការស្វែងយល់អោយកាន់តែច្បាស់នូវអ្វីដែលជាខ្លួនអ្នកពិតប្រាកដ ដឹងពីអ្វីដែលអ្នកត្រូវការពិតប្រាកដ ដឹងពីឱកាសនិងឧបសគ្គនានាដែលអាចនឹងកើតមានឡើង និងហេតុភេទផ្សេងៗ នៅក្នុងវិថីជីវិត។

រកវេលាកំណើតដែលមិនចាំ

ការស្វែងរកវេលាកំណើត គឺជាសេវាពិសេសមួយដែលបង្កើតឡើង ដើម្បីជួយដល់អតិថិជនដែលមិនបានដឹងនូវវេលាកំណើតពិតប្រាកដរបស់ខ្លួន ដើម្បីយកមកវិភាគរកកូនសោរជីវិត។

រៀបចំហុងស៊ុយ

ជាការត្រួតពិនិត្យ វាយតម្លៃ និងផ្តល់ជាការណែនាំ សម្រាប់រៀបចំផ្ទះ ការិយាល័យ កន្លែងរកស៊ី ឃ្លាំង និងទីតាំងនានា មុននឹងទិញ ជួល ចូលនៅ ឬជួសជុល ដោយប្រើវិជ្ជាតារាសាស្ត្រ វិមានទាំង៨ និងឈីមិនហុងស៊ុយ។

ប្រឹក្សារើសបុគ្គលិក និងអ្នកនៅជាមួយ

ជួយដល់ថ្នាក់ដឹកនាំរបស់ស្ថាប័ន ក៏ដូចជាម្ចាស់ផ្ទះ ក្នុងការវាយតម្លៃអត្តចរិក និងរាសីរបស់បេក្ខជនដាក់ពាក្យ តាមរយៈវេលាកំណើត និងទម្រង់មុខ ដើម្បីស្វែងរកបុគ្គលដែលស្មោះត្រង់ សមនឹងតួនាទីមុខតំណែង និងមានរាសីលើកដល់ខ្លួន។

ដេញរកវេលាល្អ

កិច្ចការល្អ បើផ្តើមនៅវេលាមេឃដីអំណោយផលសមនឹងដួងរាសីទៀតកាន់តែប្រសើរ។ កិច្ចការទាំងឡាយដែលត្រូវការវេលាល្អ មិនមែនទាល់តែជាវេលាអាពាហ៍ពិពាហ៍ ឬឡើងផ្ទះទេ សូម្បីតែព្យាបាលជម្ងឺ លែងលះ ជួសជុល ចេញយុទ្ធនាការឃោសនាថ្មី បើកកុងធនាគារ ចុះកុងត្រា… សុទ្ធតែជាកិច្ចការដែលត្រូវរកវេលាអោយសមប្រកបនឹងដួងរាសី។

ថូទ្រព្យលើករាសី

ជាការបន្សំឌីអិនអេ របស់ម្ចាស់ទៅនឹងឋាមពលចក្រវាឡ ដើម្បីលើកតម្កើងដួងរាសីទាំងសុខភាព សុភមង្គល មុខមាត់ក្នុងសង្គម ការងាររកស៊ី យសសក្តិ ទ្រព្យសម្បត្តិ ប្រាជ្ញា ការប្រាស្រ័យទាក់ទង និងគ្រប់យ៉ាងនៅក្នុងជីវិតអោយរលូន និងប្រសើរឡើងជាងមុន។

ទំនាក់ទំនង

សួរព័ត៌មានបន្ថែម

ទីតាំង

បុរីពិភពថ្មី ឈូកវ៉ា២
សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ
រាជធានីភ្នំពេញ

ទូរស័ព្ទ

+855 8168 2258

តេលេក្រាម